ក្រុមហ៊ុន Rhenus អាស៊ីប៉ាស៊ីហ្វិក ពង្រឹងយុទ្ធសាស្រ្តផ្តោតលើអតិថិជន ខណៈពេលកំពុងបន្តវាយលុកក្នុងតំបន់អាស៊ី
ក្រុមហ៊ុន Rhenus អាស៊ីប៉ាស៊ីហ្វិក បានចាប់ផ្តើមយុទ្ធសាស្រ្តផ្តោតលើអតិថិជនដើម្បីបង្កើតនូវចំណុចភ្ជាប់ទៅទូទាំងពិភពលោក រួមមាន 15ប្រទេស និងតំបន់ នៅអាស៊ីប៉ាស៊ីហ្វិក។ ដោយសារក្រុមហ៊ុនមានគោលបំណងបង្កើននូវបរិមាណទ្វេដងនៅតំបន់អាស៊ី និងប្រាក់ចំណូលក្នុងឆ្នាំ 2020, ការពង្រឹងវត្តមាននៅក្នុងតំបន់របស់ខ្លួន និងការដាក់ទុនទៅលើនិន្នាការឌីជីថល គឺជាគន្លឹះ។
ភ្នំពេញ-ប្រទេសកម្ពុជា - Media OutReach - 15 ខែមករា ឆ្នាំ 2019 - ការធ្វើពាណិជ្ជកម្មក្នុងតំបន់អាស៊ី បន្តកើនឡើងជាលំដាប់ ខណៈពេលដែលតំបន់អាស៊ី និងប៉ាស៊ីហ្វិក មានផលិតផលក្នុងស្រុកសរុបរបស់ខ្លួនកើនឡើងពី30,1% ក្នុងឆ្នាំ 2000 ដល់ 42,6%[1] ក្នុងឆ្នាំ 2017 និងមានចំនួនច្រើនជាងមួយភាគបីនៃការនាំចេញជាសកល។ ការប្រើប្រាស់កុងតឺន័រជាមធ្យមនៅទូទាំងពិភពលោក ត្រូវបានគេរំពឹងថានឹងកើនឡើងយ៉ាងខ្លាំងពី 68% នៅឆ្នាំ2017 ដល់ 80%[2] នៅត្រឹមឆ្នាំ 2022 ដោយកម្រិតការប្រើប្រាស់ក្នុងតំបន់ជាមធ្យម នឹងកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសចិន អាស៊ីខាងជើង អាស៊ីអាគ្នេយ៍ និងតំបន់ឆ្នេរខាងលិចនៃអាមេរិកខាងត្បូង។
បន្ទាប់ពីសម្ពោធការិយាល័យថ្មីរបស់ខ្លួននៅនូវែលសេឡង់ នាខែសីហាឆ្នាំ 2018 ដើម្បីពង្រីកការឈានទៅរកទីផ្សារក្នុងទី្វបអូសេអានី ក្រុមហ៊ុន Rhenus អាស៊ីប៉ាស៊ីហ្វិក មានគម្រោងបង្កើនល្បឿននៃកំណើនក្នុងតំបន់អាស៊ី និងវត្តមានរបស់ខ្លួនដោយផ្តោតលើតម្រូវការ និងនិន្នាការរបស់អតិថិជន។ ក្រុមហ៊ុនសេវាឡូជិស្ទីក ក៏មានបំណងក្នុងការស្វែងរកឱកាសថ្មីៗដូចជា ពាណិជ្ជកម្មអេឡិចត្រូនិច និងបច្ចេកវិទ្យាឌីជីថលជាដើម។ កិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកដៃគូដែលមាន សក្តានុពលដើម្បីរំលាយក្រុមហ៊ុនបញ្ចូលគ្នា និងឱកាសលទ្ធកម្មនៅតែបន្តដំណើរការ។
«ដោយមានវត្តមាននៅលើស្ទើរគ្រប់ផ្នែកនៃតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រុមហ៊ុនRhenus មានផលប័ត្រយ៉ាងទូលំទូលាយនៃសេវាកម្ម ផលិតផល និងដំណោះស្រាយ។ ទំហំពាណិជ្ជកម្មក្នុងតំបន់អាស៊ីរបស់យើង បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំក្នុងរង្វង់ពី 20-30% សម្រាប់រយៈពេល 3 ឆ្នាំចុងក្រោយ ហើយយើងមានបំណងបង្កើនប្រាក់ចំណូលទ្វេដងនៅត្រឹមឆ្នាំ 2020 ។ យើងបន្តផ្តល់ជូនសេវាកម្មដឹកជញ្ជូនដ៏រឹងមាំតាមផ្លូវអាកាស និងផ្លូវសមុទ្រ ក្នុងពេលដែលសេវាជួលឃ្លាំងទំនិញ, ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន និងការដឹកជញ្ជូនតាមផ្លូវដែក នៅតែមានសារៈសំខាន់កាន់តែខ្លាំងឡើងនៅក្នុងតំបន់។ លោក Jan Harnisch នាយកប្រតិបត្តិក្រុមហ៊ុនអាស៊ីអាគ្នេយ៍ Rhenus Asia-Pacific បានថ្លែងថា៖ «យើងក៏កំពុងសម្លឹងមើលការរីកចម្រើនផ្នែកពាណិជ្ជកម្មអេឡិចត្រូនិចសម្រាប់តំបន់អាស៊ីអាគ្នេយ៍ និងប្រទេសចិនផងដែរ»។
ដោយមានការិយាល័យនៅក្នុងប្រទេស និងតំបន់ ចំនួន15 ដែលត្រូវបានដឹកនាំដោយអ្នកដឹកនាំដែលមានចំណេះដឹងទីផ្សារក្នុងស្រុក ក្រុមហ៊ុន Rhenus បានសម្លឹងឃើញការពង្រីកនេះ នឹងបើកច្រកពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ីទៅកាន់ទ្វីបអូសេអានី និងអឺរ៉ុប។
«ក្រុមហ៊ុន Rhenus កំពុងដំណើរការស្របតាមយុទ្ធសាស្រ្តកំណើនរយៈពេលវែងដើម្បីបង្កើតវត្តមានរឹងមាំនៅលើទ្វីបទាំងអស់។ ការពង្រីកវត្តមានរបស់យើងនៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ គឺជាគន្លឹះដែលយើងអាចពង្រីកលទ្ធភាពក្នុងការដឹកជញ្ជូនឆ្លងព្រំដែន។ «យើងកំពុងមើលឃើញពីកំណើនដ៏រឹងមាំនៅក្នុងការដឹកជញ្ជូនតាមអាកាស ជាពិសេសច្រកពាណិជ្ជកម្មរវាង ហុងកុង-បាងកក, តៃប៉ិ-បាងកក, ហុងកុង-ទីក្រុងដេលី, សិង្ហបុរី-បាងកក, សៀងហៃ-បាងកក" ។» នេះជាប្រសាសន៍របស់ លោក Tobias Bartz សមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Rhenus ។
ខណៈពេលដែលបច្ចេកវិទ្យាថ្មីកែទម្រង់ទីផ្សារឡូជិស្ទីក និងការរំពឹងទុករបស់អតិថិជន ក្រុមហ៊ុន Rhenus កំពុងឈានមុខគេក្នុងរបត់នៃវិស័យនេះ ដោយកាត់បន្ថយការងារធ្វើការដោយដៃជំនួសដោយម៉ាស៊ីនស្វ័យប្រវត្តិ ការរួមបញ្ចូលជាមួយអ្នកលក់របស់យើងតាមរយៈការផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិច និងការប្រើប្រាស់ប្រព័ន្ធលក់សំបុត្រ ដើម្បីគ្រប់គ្រងសំនួរផ្ទៃក្នុង។
សូមមើលឧបសម្ព័ន្ធសម្រាប់ចំនុចខ្លីៗអំពីប្រទេស។
សម្រាប់ព័ត៌មានបន្ថែម និងការទទួលបានព័ត៌មានចុងក្រោយបំផុតអំពីក្រុមហ៊ុន Rhenus ឡូជិស្ទីក អាស៊ីប៉ាស៊ីហ្វិក សូមពិនិត្យមើល https://www.rhenus.com ហើយបន្តតភ្ជាប់តាមរយៈគេហទំព័រ https://www.linkedin.com/company/rhenus-logistics-asia-pacific/
អំពី ក្រុមហ៊ុន Rhenus
ក្រុមហ៊ុន Rhenus Group គឺជាអ្នកផ្តល់សេវាកម្មដឹកជញ្ចូនដែលមានប្រតិបត្តិការអាជីវកម្មជាសកល និងចំណូលប្រចាំឆ្នាំចំនួន 4,8 ពាន់លានអឺរ៉ូ។ Rhenus មានកន្លែងអាជីវកម្មចំនួន 610 ទីតាំងទូទាំងពិភពលោក និងមានបុគ្គលិកចំនួន 29.000 នាក់។ សេវាអាជីវកម្មរបស់ក្រុមហ៊ុន Rhenus មានដូចជា៖ - កិច្ចសន្យាឡូជិស្ទីក ដឹកជញ្ជូនឡូជិស្ទីក កំពង់ផែឡូជិស្ទីក - គ្រប់គ្រងសង្វាក់ផ្គត់ផ្គង់ស្មុគស្មាញ និងផ្តល់នូវសេវាកម្មតម្លៃបន្ថែមប្រកបដោយភាពច្នៃប្រឌិតថ្មីៗបន្ថែមទៀត។
ឧបសម្ព័ន្ធ៖ ចំនុចខ្លីៗអំពីប្រទេស
សម្រង់ពាក្យរបស់នាយកប្រតិបត្តិប្រចាំតំបន់៖
លោក Joachim Hanssen អគ្គនាយកប្រតិបត្តិ Rhenus Asia-Pacific នៃតំបន់អាស៊ីអាគ្នេយ៍បានមានប្រសាសន៍ថា «ក្រុមហ៊ុន Rhenus បានចាប់ផ្តើមផែនការពង្រីកអាជីវកម្មដ៏ធំឆ្លើយតបនឹងទីផ្សារកំពុងពេញនិយមនៅតំបន់អាស៊ីអាគ្នេយ៍។ យើងបានសង្កេតឃើញកំណើនសេដ្ឋកិច្ចក្នុងរយៈពេល 12 ខែចុងក្រោយនេះហើយនឹងបន្តផ្តោតលើការឆ្លើយតបទៅនឹងតម្រូវការសម្រាប់ដំណោះស្រាយផ្លូវ និងស្តុកទំនិញនៅក្នុងតំបន់នេះ» ។
«ជាឧទាហរណ៍ នៅក្នុងទីផ្សារប្រទេសចិន Rhenus Logistics មានវត្តមានកាន់តែច្រើននិងគ្របដណ្តប់គ្រប់មណ្ឌលពាណិជ្ជកម្មសំខាន់ៗទាំងអស់ដែលមាន 16 ការិយាល័យ និងឃ្លាំងចំនួន 4 ។ ជាមួយនឹងរបៀបនៃការដឹកជញ្ជូននិងដំណោះស្រាយមជ្ឈមណ្ឌលផ្សេងៗ យើងអាចត្រៀមខ្លួនដើម្បីបង្កើនល្បឿនអាជីវកម្មរបស់យើងនៅក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក ។» - លោក Michael Sickinger នាយកប្រតិបត្តិនៃមហាតំបន់ចិន Rhenus Asia-Pacific ។
Rhenus កម្ពុជា
ការទំនាក់ទំនង តម្លាភាពនិងភាពស្របច្បាប់ គឺជាគន្លឹះនៃសេវាកម្មនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Rhenus Cambodia មានបំណងផ្តល់សេវាប្រកបដោយគុណភាពដោយស្របតាមច្បាប់ប្រទេសកម្ពុជា។
ការិយាល័យបានបង្កើតឡើងនៅឆ្នាំ |
2017 |
ផ្តោតលើសេវាកម្ម |
សម្លៀកបំពាក់ + ស្បែកជើង សម្ភារៈសំណង់ + ឧស្សាហកម្មសំណង់ ទំនិញប្រើប្រាស់ អាហារ + ឧស្សាហកម្មភេសជ្ជៈ ផលិតផលកសិកម្ម + គីមី ថាមពលកកើតឡើងវិញ |
អគារ |
ការិយាល័យ 1 |
សេវាផ្តល់ជូន |
ការដឹកជញ្ចូនតាមព្រំដែន, គម្រោង, ទំនិញដែលគ្រោះថ្នាក់, សេវាកម្មដឹកជញ្ជូនជាកញ្ចប់ តាមរថយន្ត- អាកាស-សមុទ្រ, ការដឹកជញ្ចូនលើសមុទ្រ និងអាកាស, ការគយអាករ |
ការរីកចម្រើន / សមិទ្ធផល |
ការរីកចម្រើនយ៉ាងរឹងមាំ និងការពង្រីក |
Rhenus
Business
English, English, English, English, English, English, English, Traditional Chinese, English, English, English, Simplified Chinese, English, Traditional Chinese, English, English, English, English, English, Korean, Japanese, Thai, Vietnamese, Indonesian, Burmese
15 Jan 2019
Siaran Pers Sebelumnya
LEBIH LANJUT14 February 2024
Rhenus India advances sustainable logistics capabilities with electric vehicle (EV) trucks and partnership with Brenntag
20 September 2023