ក្រុមហ៊ុនអាហារូបត្ថម្ភ Herbalife Nutrition ដាក់សម្ពោធកាហ្វេទឹកកកមានជាតិប្រូតេអ៊ីនខ្ពស់ -ល្បាយកាហ្វេសុខភាពដែលមានកម្រិតកាឡូរីទាបតម្រូវតាមចំណង់ចំណូលចិត្តរបស់អ្នក



អាស៊ីប៉ាស៊ីហ្វិក - Media OutReach - ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២១ - ក្រុមហ៊ុនអាហារូ​​បត្ថម្ភលំដាប់ទីមួយលើពិភពលោក Herbalife Nutrition ថ្ងៃនេះបានប្រកាសសម្ពោធកាហ្វេទឹកកកដែលមានជាតិប្រូតេអ៊ីនខ្ពស់ (High Protein Iced Coffee) - ល្បាយកាហ្វេសុខភាព ដែលមានសារធាតុចិញ្ចឹម និងផ្សំជាមួយកាហ្វេស្រស់ៗនៅអាស៊ីប៉ាស៊ីហ្វិក។ កាហ្វេទឹកកកដែលមានជាតិប្រូតេអ៊ីនខ្ពស់ (High Protein Iced Coffee) របស់ក្រុមហ៊ុន Herbalife Nutrition មានផ្ទុកប្រូតេអ៊ីន ១៥ ក្រាម ប៉ុន្តែមានតែ ៨០ កាឡូរីប៉ុណ្ណោះក្នុងការពិសារម្តង ​ហើយក៏ជាភេសជ្ជៈកាហ្វេដ៏ពេញនិយមដែលមានជាតិខ្លាញ់ទាប ព្រមទាំងជាជម្រើសបន្ថែមពីកាហ្វេទូទៅតាមហាងកាហ្វេ តាមតូបលក់ កាហ្វេ និងហាងផ្គត់ផ្គង់កាហ្វេធំៗផងដែរ។ ភេសជ្ជៈកាហ្វេថ្មីនេះ នឹងបម្រើជាអាហារសម្រន់យ៉ាងពិសេសសម្រាប់ពេលព្រឹក  ឬពេលរសៀលដែលអាចពិសាបានតាមតម្រូវការ ហើយអ្នកក៏អាចបញ្ចេញ ថាមពលបានពេញមួយថ្ងៃផងដែរ។



 

លោក Stephen Conchie អនុប្រធាន និងជានាយកគ្រប់គ្រងជាន់ខ្ពស់នៅក្រុមហ៊ុន Herbalife Nutrition អាស៊ីប៉ាស៊ីហ្វិកបាន មានប្រសាសន៍ថា៖ "ដោយសារតែអតិថិជនកាន់តែយល់ដឹងអំពីសុខភាព និងចាត់ទុកសុខភាព និងសុខុមាលភាពជាចំបង ដោយសារជំងឺ រាតត្បាតនាពេលបច្ចុប្បន្ន ធ្វើឱ្យតម្រូវការរបបអាហារ និងអាហារសម្រន់ដែលផ្តល់សុខភាពល្អមានការកើនឡើង"។ លោកក៏បានបន្ត ទៀតថា៖ " កាហ្វេទឹកកកដែលមានជាតិប្រូតេអ៊ីនខ្ពស់ (High Protein Iced Coffee) របស់យើងត្រូវបានធ្វើឡើងយ៉ាងពិសេស សម្រាប់អតិថិជនដែលចូលចិត្តរសជាតិកាហ្វេឈ្ងុយឆ្ងាញ់ ប៉ុន្តែមិនមានកាឡូរី ជាតិខ្លាញ់ និងស្ករ ដែលសារធាតុទាំងនោះ មានផ្ទុកនៅក្នុង កាហ្វេកញ្ចប់ផ្សេងៗនៅលើទីផ្សារនាពេលបច្ចុប្បន្ន។ ក្រៅពីជាភេសជ្ជៈកាហ្វេដែលអ្នកអាចរៀបចំបានយ៉ាងងាយស្រួល វាក៏ជាភេសជ្ជៈ កាហ្វេសុខភាព ​និងមានសារធាតុចិញ្ចឹមច្រើនជាងកាហ្វេដែលអ្នកចូលចិត្តជារៀងរាល់ថ្ងៃ។"

 

ការដាក់សម្ពោធ កាហ្វេទឹកកកដែលមានជាតិប្រូតេអ៊ីនខ្ពស់ (High Protein Iced Coffee) ដោយ Herbalife Nutrition ក៏ឆ្លើយតបទៅនឹងតម្រូវការទីផ្សារអាស៊ីប៉ាស៊ីហ្វិកដែលត្រូវបានគេរំពឹងថា ការទទួលទានកាហ្វេនឹងកាន់តែច្រើននៅចន្លោះពេលបច្ចុប្បន្ននេះ និងឆ្នាំ២០២៤។ យោងតាម ការស្រាវជ្រាវ និងទីផ្សារ  ទីផ្សារកាហ្វេជាសកលនឹងកើនឡើងក្នុងអត្រាកំណើនប្រចាំឆ្នាំ (CAGR) ៥,៣២% នៅចន្លោះឆ្នាំ ២០២០ និង២០២៤ ដោយអាស៊ីប៉ាស៊ីហ្វិកត្រៀមខ្លួនក្លាយជាតំបន់ដែលមានកំណើនលឿនបំផុតក្នុងអំឡុងពេលនេះ។

 

អតិថិជនគ្រាន់តែចំណាយពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះក្នុងការរៀបចំ ដោយដាក់កាហ្វេទឹកកកដែលមានជាតិប្រូតេអ៊ីនខ្ពស់ (High Protein Iced Coffee) ពីរស្លាបព្រាលាយជាមួយទឹក រួចក្រឡុកឱ្យសព្វ ហើយចាក់ពីលើទឹកកកដើម្បីទទួលបានភេសជ្ជៈ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ស្រស់ស្រាយ និងមានសារធាតុចិញ្ចឹមដែលផ្ដល់ថាមពលដល់ពួកគេពេញមួយថ្ងៃ។ រាល់ការទទួលទាន កាហ្វេទឹកកកដែលមានជាតិប្រូតេអ៊ីនខ្ពស់ (High Protein Iced Coffee) របស់ Herbalife Nutrition មានផ្ទុកនូវ៖

  • ប្រូតេអ៊ីន ១៥ ក្រាម
  • ៨០ កាឡូរី
  • ជាតិខ្លាញ់ ១ ក្រាម
  • មិនមានបន្ថែមជាតិស្ករ ឬពណ៌សិប្បនិម្មិតឡើយ។


កាហ្វេទឹកកកដែលមានជាតិប្រូតេអ៊ីនខ្ពស់ (High Protein Iced Coffee) របស់ Herbalife Nutrition នឹងត្រូវបានដាក់ចេញលក់ជាបណ្តើរៗនៅក្នុងទីផ្សារអាស៊ីប៉ាស៊ីហ្វិក ចាប់ផ្តើមពីខែកក្កដាឆ្នាំនេះតទៅ។

 

អំពី Herbalife Nutrition
អំពី Herbalife Nutrition

Herbalife Nutrition គឺជាក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោកមួយដែលបានផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផល អាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ ១៩៨០ ។ យើងផ្តល់គុណភាពខ្ពស់ ផលិតផលដែលមានលក្ខណៈវិទ្យាសាស្ត្រ ដែលបានលក់នៅក្នុងជាង 90 ប្រទេសដោយសមាជិកឯករាជ្យរបស់យើង ដែល


ផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែល មានភាពសកម្ម និងមានសុខភាពល្អ។ តាមរយៈយុទ្ធនាការជាសកលរបស់ក្រុមហ៊ុនដើម្បីលុបបំបាត់បញ្ហាកង្វះខាតអាហាររូបត្ថម្ភ Herbalife Nutrition ក៏បានប្តេជ្ញាចិត្តក្នុងការនាំយកអាហារូបត្ថម្ភ និងការអប់រំដល់សហគមន៍នៅជុំវិញពិភពលោក។


សម្រាប់ពត៌មានបន្ថែម, សូមចូលទៅកាន់ IAmHerbalifeNutrition.com


#HerbalifeNutrition

SUMBER:

Herbalife Nutrition

KATEGORI:

Food

DIPUBLIKASIKAN PADA:

23 Jul 2021

Siaran Pers Sebelumnya

LEBIH LANJUT

Hubungi Media OutReach hari ini

HUBUNGI KAMI SEKARANG